រីយ៉ូ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៦៤៨ នាក់បន្ថែមទៀត ពីការស្លាប់ដោយសារជំងឺកូវូដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិ កើនឡើងដល់ ៥២៨,៥៤០នាក់ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៥៤,០២២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ១៨ ៩០៩,០៣៧ករណី។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះរលកថ្មី នៃការឆ្លងជាមួយមន្ទីរពេទ្យ ដែលមានអ្នកជំងឺជាច្រើន មានអត្រាមរណភាព ២៥១,៥ នាក់ក្នុងចំណោម ប្រជាជន ១០០,០០០ នាក់។
សេចក្តីប្រកាសបានបន្ថែមទៀតថា រហូតមកដល់ពេលនេះវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ១០៦,២ លានដូស ត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ហើយប្រជាជនជាង ២៧,៧ លាននាក់បានចាក់ វ៉ាក់សាំងពេញលេញ៕ដោយ ឈូក បូរ៉ា