ព័ត៌មានអន្តរជាតិ

ទម្រង់ឆ្លងថ្មី Delta ក្លាយជាទម្រង់ឆ្លងថ្មី ដ៏លេចធ្លោមួយទៀត នៅអាមេរិក

វ៉ាស៊ីនតោន ៖ ទម្រង់ឆ្លងថ្មី ដែលអាចឆ្លងបានខ្ពស់បានវ៉ា ដាច់ទម្រង់ឆ្លង អាល់ហ្វា ដើម្បីក្លាយជាទម្រង់ឆ្លងថ្មី ដ៌លេចធ្លោនៅសហរដ្ឋអាមេរិក នេះបើយោងតាមការប៉ាន់ស្មានថ្មី ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC) ។

ទម្រង់ឆ្លងថ្មី Delta ដែលត្រូវបានរកឃើញដំបូង បង្អស់នៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះស្ថិតនៅក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យ ៥១,៧ ភាគរយនៃការឆ្លងថ្មីនៅក្នុង សហរដ្ឋអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី០៣ ខែកក្កដា នេះបើយោងតាម CDC ។

ទន្ទឹមនឹងនេះដែរ សមាមាត្រនៃករណីថ្មី ដែលបង្កឡើងដោយទម្រង់ ឆ្លងអាល់ហ្វា ដែលត្រូវបានរកឃើញដំបូង បង្អស់នៅក្នុងប្រទេសអង់គ្លេស គឺមានត្រឹមតែ ២៨,៧ ភាគរយក្នុងរយៈពេលដូចគ្នា នេះបើយោងតាម CDC ។

ថ្មីៗនេះមន្រ្តីសុខាភិបាល និង អ្នកជំនាញបានព្រមានថា ទម្រង់ឆ្លងថ្មី Delta កំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាទម្រង់ឆ្លងលេចធ្លោនៅសហរដ្ឋអាមេរិក ដោយសារតែអត្រាប្រេវ៉ាឡង់ នៅក្នុងប្រទេសកើនឡើង ទ្វេដងរៀងរាល់ពីរសប្តាហ៍។

ពួកគេមានការព្រួយបារម្ភថា ទម្រង់ឆ្លងថ្មីនេះ នឹង បណ្តាលឱ្យមានការកើនឡើង នៅក្នុងករណីថ្មីនៅរដូវស្លឹកឈើជ្រុះនេះ ដែលធ្វើឱ្យប៉ះពាល់ ដល់ប្រជាជន ដែលមិនបានគ្រប់គ្រង យ៉ាងលំបាកបំផុត ៕ដោយ ឈូក បូរ៉ា

To Top