ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២៧នាក់ថ្មី ក្នុងនោះ (០៤ករណី សហគមន៍ និង១២៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន៥៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៣១៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១១៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៣៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១០២៣ នាក់ និងស្លាប់ចំនួន ០៤នាក់។