បរទេស៖មជ្ឍមណ្ឌលគ្រប់គ្រងឱសថ របស់ប្រទេសគុយបានៅថ្ងៃសៅរ៍នេះ បានប្រកាសថានឹងអនុញ្ញាតិឲ្យវ៉ាក់សាំងដែលផលិត ក្នុងស្រុកមួយរបស់ខ្លួន អាចត្រូវបានប្រើប្រាស់ក្នុងកម្រិតបន្ទាន់។
វ៉ាក់សាំង Abdala ត្រូវបានគេស្គាល់ថាជាវ៉ាក់សាំង ក្នុងស្រុកមួយក្នុងចំណោមវ៉ាក់សាំង ក្នុងស្រុកសរុបចំនួន៥ដែលកំពុងត្រូវបាន អភិវឌ្ឍនិងស្រាវជ្រាវដោយ ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិ គុយបាផ្ទាល់តែម្តង។
គណកម្មការបានប្រកាសថាខ្លួន បានផ្តល់សិទ្ធរួចរាល់ហើយទៅឲ្យ Abdala ដើម្បីអាចចែកចាយទៅតាមតំរូវការ ដែលកំពុងមាននៅ ពេលបច្ចុប្បន្ន។
តាមការបញ្ជាក់ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកផលិតបានបញ្ជាក់ថាវ៉ាក់សាំងនេះ ត្រូវបានផលិតដោយមជ្ឈមណ្ឌល CIGB ហើយប្រសិទ្ធភាព របស់វាមានកម្រិតដល់ទៅ ៩២,២៨ភាគរយ ហើយទាមទារឲ្យមានការចាក់វ៉ាក់សាំងនេះ ចំនួន៣ដងក្នុងចន្លោះពេល១៤ថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី