កំពង់ចាម ៖ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យសិក្សាលើគម្រោងផ្លូវ ៤ គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកគល់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ។
តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម បានចុះធ្វើការសិក្សាលំអិត លើគម្រោងផ្លូវ៤ គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥ គីឡូម៉ែត្រ។
មន្ត្រីដដែលបានបញ្ជាក់ថា គម្រោងមួយនេះ បន្ទាប់ពីថ្នាក់ដឹកនាំ បានសិក្សាលំអិតហើយនោះ អាចនឹងស្ថាបនាក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម៕