ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥០នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៦៧នាក់ និងកំពុងសម្រាកព្យាបាល ៤៨៩នាក់ ស្លាប់២០នាក់៕