ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៦៤នាក់ថ្មី ក្នុងនោះ (០៦ករណី សហគមន៍ និង៥៨ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៧ នាក់ បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.២២២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.០៦០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៨៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៧២៩ នាក់ និងស្លាប់ចំនួន ០៤នាក់។