ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២០នាក់ ថ្មី និងមានករណីជាសះស្បើយ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន ១១០៩នាក់ ស្លាប់២៦នាក់ និង១៦៩៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕