បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសពីការស្លាប់ដែល ទាក់ទងទៅនឹងជំងឺកូវីដ១៩ចំនួន ៦៩នាក់ថែមទៀត នៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបង្កើនចំនួនអ្នកស្លាប់ ដោយសារវីរុសនេះដល់ ២០៧ នាក់។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់នេះបានកើតឡើងចាប់ពីថ្ងៃទី ៧ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ហើយពីមុន មិនត្រូវបានគេកត់ត្រាទុក នៅលើកម្មវិធីគ្រប់គ្រងកូវីដ១៩ ជា software នោះទេ។ លើសពីនេះទៀតវៀតណាម បានឃើញកំណត់ត្រាប្រចាំថ្ងៃ នៃការឆ្លងមេរោគកូវីដ-១៩ ថ្មីចំនួន ៣ ៤១៦នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបង្កើនចំនួនអ្នកឆ្លងវីរុស ចាប់តាំងពីការឆ្លងរាលដាលដល់ ៤០ ៨៥០ នាក់។
សរុបចំនួនអ្នកឆ្លង ៣ ០៩៩ នាក់ នៃពួកគេ ត្រូវបានរកឃើញនៅក្នុងតំបន់ចាក់សោរ (បិទខ្ទប់) និងតំបន់ធ្វើចត្តាឡីស័ក។ អ្នកជំងឺរហូតដល់ ៦៤នាក់ ត្រូវបានផ្តល់ការព្យាបាលឱ្យបាន ច្បាស់លាស់កាលពីថ្ងៃពុធមានន័យថា មនុស្ស ៩ ៦៨៨ នាក់បានជាសះស្បើយពីជំងឺនេះ។
មកដល់ពេលនេះ ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជាង ៤,១ លានដូសហើយ ៕
ប្រែសម្រួលៈ ណៃ តុលា