សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា របាយការណ៍សុខភាព ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពសុខភាព របស់ លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល គឺមាំមួន ប៉ុន្តែគាត់នឹងស្នាក់នៅ មន្ទីរពេទ្យនៅទីនេះ ដើម្បីព្យាបាលការស្ទះពោះវៀន ។
មន្ទីរពេទ្យឯកជន Vila Nova Star ជាកន្លែងដែល លោក Bolsonaro ត្រូវបានគេអនុញ្ញាត ឱ្យចូលសម្រាកព្យាបាលជំងឺ កាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានគេដឹកចេញ ពីរដ្ឋធានី Brasilia ដោយសារតែឈឺ ចាប់ក្នុងពោះ នៅក្នុងសេចក្តីរាយការណ៍មួយថា ” ប្រធានាធិបតី នៅតែមិនអាចប៉ាន់ស្មាន បាននោះទេ” ។
លោក Bolsonaro អាយុ៦៦ឆ្នាំ នឹងមិនត្រូវបាន ធ្វើប្រតិបត្តិការ ភ្លាមៗទេ ប៉ុន្តែនឹងត្រូវធ្វើការព្យាបាល ដោយការស្ទះពោះវៀន ដែលបណ្តាលឲ្យមានរោគសញ្ញាដទៃទៀត ដែលជាបញ្ហារំខានមួយ ដែលមានរយៈពេលជាច្រើនថ្ងៃ ។
លោកប្រធានាធិបតីកំពុង ត្រូវបានព្យាបាលដោយគ្រូពេទ្យវះកាត់ក្រពះ គឺ លោក Antonio Luiz Macedo ដែលបានឃ្លាំមើលសុខភាព របស់លោកចាប់តាំងពីលោកប្រធានាធិបតី ត្រូវបានគេចាក់នៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត នៅឆ្នាំ២០១៨ ។
សមាជិកព្រឹទ្ធសភា លោក Flavio Bolsonaro ដែលជាកូនប្រុសរបស់ប្រធានាធិបតី បានប្រាប់អ្នកយកព័ត៌មានថា ឪពុករបស់គាត់អាចនឹង ស្ថិតនៅក្រោមការឃ្លាំមើល រយៈពេល៣ថ្ងៃដោយអាស្រ័យ លើសុខភាពរបស់គាត់ ។
កូនប្រុសម្នាក់ទៀត របស់ប្រធានាធិបតី គឺអ្នកច្បាប់ លោក Eduardo Bolsonaro បានលើកឡើង ថា គ្រូពេទ្យបានដកសារធាតុរាវមួយ លីត្រ ដែលផ្ទុកនៅក្នុងក្រពះរបស់ឪពុក គាត់ដោយសារតែការស្ទះ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា