Covid-19

កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៨៥៤នាក់ ជាសះស្បើយ៩៧៥នាក់ និងស្លាប់៣០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤៥នាក់ថ្មី និងមានករណីជាសះស្បើយ ៩៧៥នាក់ និងស្លាប់៣០ នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍៥៣០ នាក់ និងជាអ្នកដំណើរពីបរទេស៣១៥ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧ ១៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៨ ៩៣០នាក់ និងស្លាប់១ ១០៦នាក់៕

To Top