រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៤២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៤២,៧៥៦ នាក់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា មានករណីថ្មីចំនួន ១៥,២៧១ ករណី ត្រូវបានរកឃើញហើយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,៣៩១,៨៤៥ករណី ។
បច្ចុប្បន្នប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់លំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងជំងឺច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងទៀតថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យ ដែលគ្របដណ្ដប់ដោយអ្នកជំងឺមានអត្រាមរណភាពប្រហែលជា ២៥៨ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។
គួរបញ្ជាក់ថា ប្រជាជនចំនួន ១២៤,១ លាននាក់នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងតិចណាស់មួយដូស ហើយមនុស្សជាង ៣៣,៩ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ៕ដោយ ឈូក បូរ៉ា