Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី ៤៨នាក់ ជាសះស្បើយ ១១៤នាក់ និងស្លាប់៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសពត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤៨នាក់ ថ្មី ខណៈមានករណីជាសះស្បើយ​ ចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុក ចំនួន១២ មកពីខេត្តកណ្ដាល ចំនួន១នាក់ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៣នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ៩នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ៨នាក់
៤- ស្រុកបាភ្នំ ចំនួន ៥នាក់
៥- ស្រុកពាមជរ ចំនួន ៤នាក់
៦- ស្រុកពាមរក៍ ចំនួន ៤នាក់
៧- ស្រុកកំចាយមារ ចំនួន ៣នាក់
៨- ស្រុកមេសាង ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកកញ្ជ្រៀច ចំនួន ២នាក់
១១-ស្រុកស៊ីធរកណ្ដាល ចំនួន ២នាក់
១២-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១៣-មកពីខេត្តកណ្ដាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៨នាក់ ខាងលើ កំពុងសម្រាកព្យាបាល​ នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ចាក់ថា គិតត្រឹម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៤០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ២.១៤៦នាក់ និងកំពុងសម្រាកព្យាបាល ១.៣៣៨នាក់ ស្លាប់៥៦នាក់៕

To Top