ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ មកពីខេត្តស្វាយរៀង ចំនួន១នាក់ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ១៣នាក់
២- ស្រុកកំពង់ត្របែក ចំនួន ២០នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ១៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ១៤នាក់
៥- ស្រុកមេសាង ចំនួន ១៣នាក់
៦- ស្រុកកំចាយមារ ចំនួន ១២នាក់
៧- ស្រុកពាមរក៍ ចំនួន ៥នាក់
៨- ស្រុកពាមជរ ចំនួន ៤នាក់
៩- ស្រុកបាភ្នំ ចំនួន ៣នាក់
១០-ស្រុកពារាំង ចំនួន ២នាក់
១១-មកពីខេត្តស្វាយរៀង ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៣៣១នាក់ និងកំពុងសម្រាកព្យាបាល១.២២០នាក់ និងស្លាប់៦០នាក់៕