បរទេស៖ ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសបន្ធូរបន្ថយនូវ ភាពរឹតត្បិតនៅក្នុងប្រទេសដូចជាការ ដែលអាចទិញគ្រឿងស្រវឹងឡើងវិញ នៅចុងសប្តាហ៍ព្រមទាំងការធ្វើដំណើរ ជាធម្មតាឡើងវិញ នៅតាមបណ្តាខេត្តផងដែរ។
នៅក្នុងសេចក្តីប្រកាស ដោយប្រធានាធិបតីលោក Cyril Ramaphosa បានបញ្ជាក់ដែរថាការវាយប្រហារ ដោយរលកទី៣ គឺឈានមកដល ទីបញ្ចប់ហើយបន្ទាប់ពី វាបានឡើងទៅដល់ ចំណុចកំពូលរួចរាល់ហើយនោះ។
គួរឲ្យដឹងដែរថា អាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេ ដែលមានចំនួនករណីឆ្លងដល់ទៅ ១ភាគ៣ និងអ្នកបាត់បង់ជីវិត ៤០ភាគរយ
ធៀបទៅនឹងចំនួនសរុប ដែលមាននៅក្នុងទ្វីប ៕
ប្រែសម្រួល៖ ស៊ុន លី