បរទេស ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន តាមសេចក្តីរាយការណ៍ បាននិយាយថា ទាហានអ៊ីស្រាអែល មួយរូប បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនម្នាក់ កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ West Bank ហើយកងទ័ពបាននិយាយថា បុរសប៉ាឡេស្ទីននោះ បានចូលមកជិតកងទ័ព ជាមួយនឹងដំបង ដែកក្នុងដៃ ។
ចំណែកពលរដ្ឋ ក្នុងតំបន់នោះ បាននិយាយប្រាប់អំពីបុរស ដែលត្រូវសម្លាប់ នៅច្រកចូលក្នុងភូមិ Beita ជិតទីក្រុង Nablus នោះ ថា ជាទុយយោទឹក អាយុ៤១ឆ្នាំ ដែលកំពុងតែធ្វើដំណើរ ចេញពីធ្វើការទៅផ្ទះវិញ នៅពេលគាត់ត្រូវបាញ់ សម្លាប់នោះ ។
មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែលមួយរូប បាននិយាយប្រាប់ថា បុរុសប៉ាឡេស្ទីន មានកាន់ដំបងដែក បានដើរសំ ដៅយ៉ាងលឿនទៅរកកងទ័ព បើទោះជាត្រូវកងទ័ពបាញ់ ទៅលើព្រមានហើយក៏ដោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន News Trust ។
គួរបញ្ជាក់ថា តំបន់ West Bank ស្ថិតនៅក្នុងចំណោមទឹកដី ដែលពួកប៉ាឡេស្ទីនស្វះស្វែង បង្កើតជារដ្ឋ ហើយអំពើហិង្សា បានក្តៅខ្លាំងឡើង ចាប់តាំងពីកិច្ចពិភាក្សាគាំទ្រ ដោយអាមេរិក រវាងពួកប៉ាឡេស្ទីន និងអ៊ីស្រាអែល បានបរាជ័យ ក្នុងឆ្នាំ២០១៤មក ៕ប្រែសម្រួល៖ប៉ាង កុង