ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៥៨នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល ៣០៩នាក់ ស្លាប់ ៤៥នាក់៕