បរទេស៖ ក្រុមកិច្ចការងារជួយសង្គ្រោះជនភៀសខ្លួន មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថានាវាជួយសង្គ្រោះរបស់ ខ្លួនជាច្រើនគ្រឿងបានទទួលបានជោគជ័យ យ៉ាងខ្លាំងកាលពីថ្ងៃចុងសប្តាហ៍នេះ ដោយបានជួយសង្គ្រោះក្រុម ជនភៀសខ្លួនខុសច្បាប់ ដែលជាប់គាំងនៅលើសមុទ្រមេឌីរ៉ាណេ ប្រមាណទៅដល់ជាង៧០០នាក់។
តួលេខចុងក្រោយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន ការអំពាវនាវសាជាថ្មីដោយក្រុមមន្ត្រីអង្គការសហប្រជាជាតិដើម្បីឲ្ យមានការទទួលខុសត្រូវគ្នាដ៏សមរម្យមួយចំពោះ បញ្ហានៃជនភៀសខ្លួនជាពិសេសក្រុមបណ្តាប្រទេស ដែលស្ថិតនៅទីតាំងក្បែរ
ទៅនឹងសមុទ្រ មេឌីទែរ៉ាណេ។
គួរឲ្យដឹងដែរថា ក្រុមការងារដែលមានឈ្មោះថា SOS Mediterrancee បានបញ្ជាក់ថានាវារបស់ខ្លួន Ocean Viking តែមួយគ្រឿងប៉ុណ្ណោះគឺបានបើកប្រតិបត្តិការដឹកជញ្ជូនក្រុមជនភៀសខ្លួនដល់ទៅ៦ដងគិតចាប់តាំងតែពីថ្ងៃសៅរ៍នៅក្នុង ដែនសមុទ្រ អន្តរជាតិមេឌីទែរ៉ាណេ៕
ប្រែសម្រួល៖ស៊ុនលី