Covid-19

ត្រឹម ២៤ម៉ោង មីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតដល់ជាង ៣០០នាក់

រ៉ង់ហ្គូន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១០,០៦១ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៣៣០ នាក់ទៀតត្រូវបានរាយការណ៍ នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល។

ការចេញផ្សាយថ្មីនេះបានឲ្យដឹងថា សរុបចំនួន ៣,៦៨៩ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៣០៦,៣៥៤នាក់។

យោងតាមតួលេខរបស់ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អ្នកជំងឺសរុបចំនួន ២១៧,១៤២ នាក់ត្រូវបានរំសាយចេញពី មន្ទីរពេទ្យហើយជាង ៣,១៨ លានគំរូសំណាកត្រូវបាន ធ្វើតេស្តរកមេរោគកូវីដ-១៩ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួនពីរលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ហើយមួយរយៈចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺ និងអត្រាការស្លាប់ បានកើនឡើងជាបន្ដបន្ទាប់ ៕

ដោយ ឈូក បូរ៉ា

To Top