ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៧នាក់ថ្មី ខណៈជាសះស្បើយចំនួន៩០នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕