ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញ សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ក្នុងចំណោម៣៦នាក់ថ្មីនេះ មានបុគ្គលិកសុខាភិបាល៨នាក់ អ្នកភូមិក្នុងសហគមន៍ចំនួន២៨នាក់ ។
ចាប់តាំងពីថ្ងៃ៣១ មីនា ដល់៣សីហានេះ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ប្រភេទដែលតា លើពលករត្រឡប់មកពីថៃ អ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ទាំងអស់២៦០នាក់៕