ព័ត៌មានអន្តរជាតិ

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតដល់ជាង ១២០០នាក់

រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ចំនួន ១,២០៩ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើន ឡើងដល់ ៥៥៨,៤៣២ នាក់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបបានកើនឡើងដល់ ១៩,៩៨៥,៨១៧ករណគ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣២,៣១៦ករណី ត្រូវបានរកឃើញ។

បច្ចុប្បន្នប្រេស៊ីល មានចំនួន អ្នកស្លាប់ដោយសារជំងឺរាតត្បាត ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រភពពីក្រសួង សុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសអាមេរិក ខាងត្បូងមួយនេះ កំពុងជួបប្រទះរលកឆ្លងថ្មី មន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ស្ទើរ តែទាំងស្រុងដោយអ្នកជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា មនុស្សជាង ១៤៣,៦ លាននាក់នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចបំផុតមួយដូស ដោយមានមនុស្សជាង ៤២,១ លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ៕
ដោយ ឈូក បូរ៉ា

To Top