កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ក្នុងគោលបំណង ចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ។
អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា អាល់កុល ១៥កាន ម៉ាស ៩ កេសធំ ,អង្ករ ៥.១២៥ គីឡូក្រាម , ទឹកបរិសុទ្ធ៣០កេស, មីម៉ាម៉ាកំប៉ុង ៥កេសធំ និងថវិកា ១០០ដុល្លារ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ជាពិសេសប្រភេទថ្មី ដែលតា ដ៏កាចសាហាវនេះ ។