ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ថ្មី ក្នុងនោះ (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់ បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.០៧១ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.០៣៧ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤.០២៥ នាក់ ស្លាប់ ចំនួន៩នាក់។