ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៥.៨៦៧នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដោយកើនឡើងដល់៣.៥៣២.៥៦៧នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១.៧៤៧នាក់ ដែលកើនឡើងដល់ ១០០.៦៣៦នាក់ ។
ក្រសួងសុខាភិបាលបានរាយការណ៍ថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងអំឡុងពេល ២-៣សប្តាហ៍មកទៅនេះ ជាមួយនឹងកំណត់ត្រាអ្នកស្លាប់ចំនួន ២.០៦៩នាក់ នៅថ្ងៃទី២៧ ខែកក្កដា ។
ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ យ៉ាងហោចណាស់អ្នកជំងឺ ៣៤.២៥១នាក់បាន ចាកចេញពីមន្ទីរពេទ្យដែលនាំ ឲ្យចំនួនអ្នកជាសះស្បើយសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ បានកើនឡើងដល់ ២.៩០៧.៩២០នាក់ ។
គិតមកដល់ត្រឹមថ្ងៃនេះ យ៉ាងហោចណាស់ពលរដ្ឋចំនួន ២១,៩៦លាននាក់ នៅក្នុងប្រទេសបានចាក់វ៉ាក់សាំងពីរដូស ហើយ ក្នុងចំណោមអ្នកទាំងនោះ បានចាក់ថ្នំាដូសដំបូងកើនឡើងដល់ ៤៨,៤៨លាននាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា