បរទេស៖ ដំបូងប្រទេសវៀតណាម ចង់បើកការហោះហើរ ទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេល ១៦ ឆ្នាំមកហើយ ប៉ុន្តែគោលដៅនេះនៅតែពិបាកដោះស្រាយ ដោយសារបញ្ហាបច្ចេកទេស និងផលចំណេញ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាម កាលពីឆ្នាំ ២០០៣ បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចាប់ផ្តើមសេវាកម្មផ្ទាល់នៅឆ្នាំ ២០០៥ ។ មិនត្រឹមតែមិនបានអនុវត្តតាមទេ តែមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនដឹកជញ្ជូន លើអាកាសនេះ នៅតែព្រួយបារម្ភ អំពីផលចំណេញ ផ្លូវ ទោះបីខ្លួនបានទទួលការអនុញ្ញាត ពីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក សម្រាប់ការហោះហើរត្រង់ នៅខែកញ្ញា ក៏ដោយ។
នាយកប្រតិបត្តិក្រុមហ៊ុន អាកាសវៀតណាមគឺលោក ឌួងទ្រីថាញ់ បាននិយាយថា វានឹងមានការលំបាកក្នុងការទាក់ទាញអ្នកដំណើរដោយការហោះហើរត្រង់ ដោយសំដៅទៅលើការពិតដែលថា វានឹងមានតម្លៃថ្លៃជាងការហោះហើរដែលមានផ្លូវឈប់ ។
លោកបន្តថា ការហោះហើរត្រង់ភាគច្រើនអាចអំពាវនាវដល់អ្នកដំណើរលំដាប់អាជីវកម្ម ប៉ុន្តែចំនួនបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ដែលធ្វើឱ្យជើងហោះហើរទទួលបានផលចំណេញ៕
ប្រែសម្រួលៈ ណៃ តុលា