ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤៥នាក់ បានព្យាបាល ជាសះស្បើយចំនួន២៦៩៥នាក់ ស្លាប់៥៧នាក់ និង២១៩៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក ៕