ភ្នំពេញ៖ តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី៦ ខែ សីហា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ត្រៀមរៀបចំ មណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីទទួលយកពលករខ្មែរមកពីថៃ ខណៈសម្ដេចគ្រោងនឹងបើកច្រកព្រំដែនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									