Covid-19

អាហ្សង់ទីន មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជិត៥លាននាក់

BUENOS AIRES៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យនៅថ្ងៃពុធថា ប្រទេសអាហ្សង់ទីន បានរាយការណ៍ ចំនួនអ្នកឆ្លងថ្មីចំនួន១៣.៧៣៦នាក់ និង៣០០នាក់បន្ថែមទៀត បានស្លាប់គិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើង រហូតដល់៤.៩៧៥.៦១៦នាក់ ជាមួយគ្នានេះ ដែលចំនួនអ្នកស្លាប់ មានចំនួន១០៦.៧៤៧នាក់ ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំបានប្រព្រឹត្តិឡើង លោកស្រី Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសរបស់លោកស្រី នឹងបង្កើនដំណើរការចាក់វ៉ាក់សាំង ហើយសម្រាប់ដូសទី២ ដែលជាអាទិភាព នឹងផ្តល់ជូនពលរដ្ឋ ដែលរង់ចាំអស់រយៈពេល យូរចាប់តាំងពីទទួលបាន ដូសទី១ ដែលអ្នកទាំងនោះ មានអាយុ៥០ឆ្នាំ និងស្ថិតក្នុងលក្ខខណ្ឌ សុខភាពត្រឹមត្រូវ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន២៥.៦៤លាននាក់ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១ និង៧,៦៨លាននាក់ បានទទួលដូសទី២ ៕

To Top