ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងយកសំណាកសព រកឃើញវិជ្ជមានចំនួន ០២នាក់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៣៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៨៥០នាក់ ស្លាប់៦៨នាក់៕