ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី ៣៣នាក់ ជាសះស្បើយ ៣៣នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ម្នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ៧នាក់, ស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស ៣នាក់, កោះសូទិន ២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកបាធាយ ៤នាក់, ស្រុកព្រៃឈរ ១នាក់, ស្រុកស្ទឹងត្រង់ ២នាក់, មកពីខេត្តក្រចេះ ២នាក់ ខេត្តត្បូងឃ្មុំ២នាក់ និងរាជធានីភ្នំពេញ៣នាក់។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែក ចំពោះករណីស្លាប់ កើតលើស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៊ិន យ៉េន អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

To Top