បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាននាំគ្នាចុចស៊ីផ្លេ និង រោរិ៍ម៉ាស៊ីន យានយន្ត នៅតាមដងផ្លូវក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃអង្គារ ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា លាលែងពីតំណែង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករដំបូងបានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Ratchaprasong ប្រហែលម៉ោង ១ រសៀល។ បន្ទាប់មកពួកគេបានផ្លាស់ប្តូរតាមបណ្ដោយផ្លូវ Ploenchit ឆ្ពោះទៅផ្លូវបំបែក Asok Montri ហើយបន្ទាប់មកឆ្ពោះទៅផ្លូវ Phetchaburi និង ទៅក្រុមហ៊ុនចិនថៃ Engineering and Construction Plc។
នៅក្រុមហ៊ុន Engineering and Construction Plc នោះ គឺមេដឹកនាំបាតុករ បានរិះគន់ក្រុមហ៊ុនយក្សនេះថា មានទំនាក់ទំនងជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់រដ្ឋាភិបាលលោក ប្រាយុទ្ធ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
