បរទេស៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ បានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងឧត្តមសេនីយ៍នៃកង កម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) ថា បានកិបកេងប្រាក់រាប់ពាន់លានដុល្លារ នៃការស្ថាបនាឡើងវិញ និងមូលនិធិជំនួយយោធា នៅពេលមានការវាយលុកយ៉ាង ខ្លាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលឥឡូវនេះក្រុមនេះបានគ្រប់គ្រងយ៉ាងតិចពី ៨ ទៅ ៩ ខេត្តក្រុង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីព័ត៌មានសហព័ន្ធរបស់ប្រទេសប៉ាគីស្ថានលោក Fawad Hussain បានស្នើសុំការទទួលខុសត្រូវទាក់ទងនឹងប្រាក់ “ ជិត ២ ទ្រីលានដុល្លារ” នៅក្នុងជំនួយយោធាដែលអាជ្ញាធរអាហ្វហ្គានីស្ថាន បានទទួលពីម្ចាស់ជំនួយអន្តរជាតិតាំងពីឆ្នាំ ២០០២ ។
រដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីប៉ាគីស្ថានបានចោទប្រកាន់ថា ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានធម្មតាបន្តរស់នៅក្នុងភាពក្រីក្រ បែរជាក្រុមឧត្តមសេនីយ៍និងអ្នកនយោបាយនៅក្នុងប្រទេស ដែលរងការបះបោរបះបោរនេះ បានប្រមូលលុយរាប់លានដុល្លារទៅវិញ។
របាយការណ៍ខែមិថុនាឆ្នាំ ២០២១ ដោយសេវាកម្មស្រាវជ្រាវសភា (CRS) ដែលជាស្ថាប័នមួយដែលមានទំនាក់ ទំនងជាមួយសភាអាមេរិកបានអះអាងថា ជំនួយយោធានិងមិនមែនយោធាសរុបរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ ២០០១ មានចំនួនសរុបជាង ១៤៤ ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា