ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន មានបំណងសម្របសម្រួល និងគៀងគរគណបក្ស ទើបបង្កើតថ្មី ដែលចេញមកពីអតីតគណបក្ស សង្រ្គោះជាតិ មកជាបក្សតែមួយ ដើម្បីប្រកួតជាមួយគណបក្ស កាន់អំណាច តែក្នុងនាមអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបថា គម្រោងនេះ មិនបានធ្វើឲ្យបក្ស របស់លោកព្រួយបារម្ភអ្វីឡើយ ។
លោក សុខ ឥសាន តាមណ្តាញតេឡេក្រាម នាថ្ងៃ១២ សីហានេះ បានលើកឡើងថា “ការចង់ចងសម្ព័ន្ធភាព រវាងគណបក្សបង្កើតថ្មី មិនធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជា ព្រួយបារម្ភទេ” ។
ការមិនព្រួយបារម្ភនេះ ត្រូវបានលោក សុខ ឥសាន អះអាងថា ដោយសារកម្លាំង ចងសម្ព័ន្ធភាពនេះមិនមានអ្វីប្លែកទេ គឺស្ថិតនៅក្នុងកម្លាំងចាស់ ដែលធ្លាប់ចាញ់ កន្លងទៅរួចហើយ ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងនាមជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បានមានបំណង ប្រមូលគៀងគរ អតីតមន្រ្តី នៃអតីត CNRPបានទៅបង្កើតបក្ស ផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតប្រជែង ជាមួយគណបក្ស ប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ ៕