Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១២៤ នាក់ថ្មី និងជាសះស្បើយ៥៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៥៨នាក់ បន្ថែមទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៦៩៧នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.២៨៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៤០២នាក់ ស្លាប់ចំនួន៩នាក់៕

To Top