ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការធ្វើប័ណ្ណ ចាក់វ៉ាក់សាំង ជូនកងទ័ព ក្រុមគ្រួសារកងទ័ព និង ពលរដ្ឋ

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១នេះ ចុះត្រួតពិនិត្យកន្លែង ធ្វើប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនកងទ័ពក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅកងពលតូចលេខ៧០ ។

ក្នុងប្រតិបត្តិការធ្វើប័ណ្ណ ចាក់វ៉ាក់សាំងនេះ កម្លាំងផលិតមានចំនួន១០៨នាក់ ក្នុងនោះ ៖ អ្នកដឹកនាំ៣នាក់ , កម្លាំងបោះពុម្ព ៦០នាក់ , កម្លាំងបំបែក និងកាត់ប័ណ្ណ២៥នាក់ , កម្លាំងរៀបចំបញ្ជីឈ្មោះ និងបែងចែកប័ណ្ណ ២០នាក់ ។ សម្រាប់ឧបករណ៍ សម្ភារៈមាន ៖ ម៉ាស៊ីន Printer ១១០ គ្រឿង , ម៉ាស៊ីនកាត់ ២០ គ្រឿង ម៉ាស៊ីន អ៊ុតប័ណ្ណ ២០ គ្រឿង និងកុំព្យូទ័រ ៤៥ គ្រឿង ។

សូមជម្រាបថា កងពលតូចលេខ៧០ ក៏បានរួមចំណែកផលិត ប័ណ្ណចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់ ក្នុងក្របខណ្ឌកងទ័ព ។ ដំណើរការផលិតនេះ ចាប់ផ្ដើមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការ កងពលតូចលេខ៧០។ នេះគឺជាបេសកកម្មថ្មីមួយ បន្ថែមទៀត របស់កងពលតូចលេខ៧០ បន្ទាប់ពីបានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅតាមគោលដៅមួយចំនួន ប៉ុន្តែនៅតែបន្តចែកកាត ជូនប្រជាពលរដ្ឋជារៀងរាល់ ដែលបានផលិត នាពេលកន្លងទៅ ។

ដូច្នេះមានន័យថា បេសកកម្មផលិតកាតនេះ ជាបេសកកម្មថ្មីមួយទៀត ព្រមទាំងជាមួយដំណើរ ការចាក់វ៉ាក់សាំងដូសទី២ នៅគោលដៅ ដែលមិនទាន់ចាក់រួចរាល់ ៕

To Top