LES CAYES, Haiti៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ទីភ្នាក់ងារការពារជនស៊ីវិល របស់ប្រទេស ដែនកោះខារីបៀនបានរាយការណ៍ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងបំផុតនៅភាគនីរតី នៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍នោះ បានកើនឡើងដល់១.៩៤១នាក់ ។
ទីភ្នាក់ងារបានឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ក៏បានបង្កឲ្យមនុស្សលើសពី ៩.៩០០នាក់រងរបួស ។ ទីភ្នាក់ងារបានឲ្យដឹងទៀតថា ប្រតិបត្តិការជួយសង្គ្រោះ បានបន្តធ្វើទាំងលំបាក នៅក្នុងតំបន់ដែលរងគ្រោះ ។
ទីភ្នាក់ងារបានបញ្ជាក់ថា “យើងបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ចំនួន១.៩៤១នាក់ ដែលក្នុងនោះ ១.៥៩៧នាក់ នៅភាគខាងត្បូង ហើយ ២០៥នាក់ នៅអគារ Grand’Anse ចំនួន១៣៧នាក់នៅអគារ Nippes និង២នាក់នៅភាគពាយព្យ” ។
ភាគច្រើននៃអ្នករងរបួស គឺរស់នៅប៉ែកខាងត្បូង ដែលលមានអ្នកស្លាប់លើសពី ៨០ភាគរយ នៃចំនួនអ្នកស្លាប់ទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា