ព័ត៌មានជាតិ

អាជ្ញាធរ និងក្រសួងសុខាភិបាល កំពុងដំណើរការចាក់ វ៉ាក់សាំងដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ

ភ្នំពេញ ៖ អនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ សកម្មភាពនៃការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខ វិស័យឯកជន នៅរាជធានីភ្នំពេញ បានដំណើរការ យ៉ាងមមាញឹកទៅតាម ការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំង ដែលបានបែងចែករួច។

ជាក់ស្តែង ក្នុងថ្ងៃទី១ នៃដំណើរការនៃការ ចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣នេះ គេបានឃើញ នៅមណ្ឌលចាក់វ៉ាក់សាំងមួយចំនួន មានអ្នកទៅចាក់ជាច្រើននាក់ ពិសេសមន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីរបស់សាលាខណ្ឌចំណុះរដ្ឋបាលរាជធានីភ្នំពេញ ៕

To Top