ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៩៤៧នាក់ ក្នុងនោះបញ្ជួនទៅតុលាការម្នាក់ និងពិន័យជាប្រាក់់ចំនួន ៤២,៦០០,០០០រៀល។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៩៤៧នាក់ (បញ្ជូនទៅតុលាការ) ១នាក់
២.ឃាត់យានយន្ត (រថយន្ត ១៩៧គ្រឿង និងម៉ូតូ ២៥៣គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៤២,៦០០,០០០រៀល៕