ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែ Bandar Anzali ភាគខាងជើងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។
នាវាចម្បាំងរុស្ស៊ី ដែលមានសមាជិកនាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត Sea Cup ដែលជាផ្នែកមួយនៃ ការប្រកួតកីឡាកងទ័ពអាកាស អន្តរជាតិឆ្នាំ២០២១ ។
នៅព្រឹកថ្ងៃពុធកន្លងនេះដែរ នាវាល្បាតពីរគ្រឿងរបស់កងទ័ពជើងទឹកអាស៊ែបៃហ្សង់ បានមកដល់កំពង់ផែតែមួយ ដោយមានសមាជិកនាវិកសរុប ៦៦ នាក់នៅលើនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាវាកងទ័ពជើងទឹក ពីរគ្រឿងមកពីប្រទេសកាហ្សាក់ស្ថាន បានមកដល់ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ ដែលជាក្រុមទីមួយ ដែលចូលរួមក្នុងការ ប្រកួតប្រជែងនេះ។ ការប្រកួត Sea Cup គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានិងបញ្ចប់នៅថ្ងៃទី៤ ខែកញ្ញា ៕
ដោយ ឈូក បូរ៉ា