បរទេស៖ សេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក និងមន្ទីរបញ្ចកោណ បានបង្ហាញពីពេលវេលាដ៏ទូលំទូលាយបំផុតចំពោះការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមានរយៈពេលពីពីរខែទៅពីរឆ្នាំ។ ការដួលរលំទីក្រុងកាប៊ុលចំពោះពួកតាលីបង់នោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងដែលជាការភ្ញាក់ផ្អើលមួយដល់មនុស្សជាច្រើន នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី “This Week.” ជាមួយទូរទស្សន៍ ABC បានអះអាងថា គ្មាននរណានឹកស្មានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដួលរលំក្នុងរយៈពេលត្រឹមតែ ១១ ថ្ងៃនោះទេ ព្រោះរឿងទាំងមូល គឺ“ លឿនណាស់” ។
ប្រមុខមន្ទីរប៉ង់តាហ្គោនរូបនេះ បានកត់សម្គាល់ថា ការព្យាករណ៍ចារកម្មអាមេរិកដំបូងបង្អស់អំពីរយៈពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចទប់ទល់ពួកតាលីបង់ បន្ទាប់ពីការដកទ័ពចេញមានភាព ខុសគ្នាយ៉ាងខ្លាំង។ មានការវាយតម្លៃដែលមានចាប់ពី ដំបូងពីមួយឆ្នាំទៅពីរឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា