បរទេស៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន តាមសេចក្តីរាយការណ៍ ទើបបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដូសដំបូង ដែលផលិតនៅក្នុងស្រុក នាថ្ងៃចន្ទនេះ ស្របពេលដែលកោះលទ្ធិប្រជាធិប្រជាធិបតេយ្យននេះ បានចាប់ផ្តើមការចាក់ថ្នាំវ៉ាក់សាំង២ដូសរបស់ខ្លួន។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី ត្សៃ អ៊ីងវិន នៅកន្លែងហាត់ប្រាណក្នុងសាកលវិទ្យាល័យ Taiwan University Hospital ក្នុងទីក្រុងតៃប៉ិ បានទទួលដូសដំបូងនៃថ្នាំវ៉ាក់សាំង ផលិតឡើងដោយក្រុមហ៊ុន Medigen Vaccine Biologics Corp. ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីខែមុន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋតៃវ៉ាន់ជិត៣៩ភាគរយ បានទទួលថ្នាំវ៉ាក់សាំងដូសដំបូង ចំណែកអ្នកដែលទទួលបានការចាក់ថ្នាំវ៉ាក់សំាងទាំងស្រុងនោះ គឺមានត្រឹមតែ ៣,២៤ភាគរយប៉ុណ្ណោះ នេះបើយោងតាមគម្រោងទិន្នន័យ Our World In Data របស់សាកលវិទ្យាល័យ Oxford University។
កាលពីមុន មន្ត្រីសុខាភិបាលក្នុងទីក្រុងតៃប៉ិ បានអនុញ្ញាតឲ្យចាក់ថ្នាំវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna ហើយពួកគេបានផ្តល់ឲ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen នៅថ្ងៃទី១៩ ខែកក្កដា៕ ប្រែសម្រួល៖ប៉ាង កុង