បរទេស៖ កងកម្លាំងនៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាមានហេតុការណ៍បាញ់ ប្រហារគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញា ជាមួយនឹងកងកម្លាំងនៃប្រទេសលោកខាងលិច ព្រមទាំងកងរក្សាសន្តិសុខរបស់ អាហ្គានីស្ថាននៅអាកាសយានដ្ឋានក្រុងកាប៊ុល។
ហេតុការណ៍នេះបានកើតឡើងនៅចំពេលដែលក្រុម ពលរដ្ឋអាហ្គានីស្ថានកំពុងនាំគ្នាសម្រុកចូលទៅកាន់ អាកាសយានដ្ឋានដើម្បីភៀសខ្លួន ចេញពីការដឹកនាំរបស់ក្រុមតាលីបង់ ហើយជាលទ្ធផលកងកម្លាំង រក្សាសន្តិសុខម្នាក់របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅច្រកទ្វាភាគខាងជើង ដែលកំពុងមានវត្តមានរបស់កងកម្លាំង ចម្រុះរបស់អាមេរិកផងអាល្លឺម៉ង់ផង។
មកដល់ពេលនេះក្រុមកងកម្លាំងយោធារបស់ អង្គការណាតូដែលមានវត្តមាន នៅទីនោះបានបញ្ជាក់ថាហេតុការណ៍នេះ បានវិលត្រឡប់មករកស្ថានភាព ធម្មតាវិញហើយនៅគ្រប់ច្រកទាំងអស់របស់ អាកាសយានដ្ឋាន។
គួររំលឹកដែរថាក្រុមតាលីបង់បានឈាន ទៅដល់ការគ្រប់គ្រងប្រទេស អាហ្គានីស្ថានទាំងមូលនៅកាលពីសប្តាហ៍ មុនក្នុងពេលដែលអាមេរិកបាននាំមុខ គេក្នុងការដកកម្លាំងរបស់ខ្លួន ត្រឡប់ទៅប្រទេសវិញខណៈដែល ប្រធានាធិបតីអាហ្គានីស្ថាន ក៏បានគេចខ្លួនចេញពីប្រទេសរួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី