បរទេស៖ ការសម្លាប់នេះគឺជា ពេលដែលតារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ច្បាស់ថា Khasha Zwan អាចឃើញនៅខាងក្រោយឡាន ដោយមានក្រុមបះបោរនៅសងខាងគាត់ ដែលម្នាក់ក្នុងចំណោមនោះ មានកាំភ្លើងយន្ត។

យោងតាមអង្គការ ឃ្លាំមើលសិទិ្ធមនុស្ស លោក Zwan ត្រូវបានក្រុមតាលីបង់សម្លាប់ កាលពីចុងខែកក្កដានៅទីក្រុង Kandahar បន្ទាប់ពីទីក្រុងនោះត្រូវ ធ្លាក់នៅក្នុងដៃក្រុមជីហាដ។
គាត់ត្រូវបានគេស្គាល់ថាជាទម្លាប់ដែលបង្កភាពសប្បាយរីករាយនៅតាលីបង់តាមរយៈបទចម្រៀង និងរបាំរួមទាំងបទចម្រៀងមួយចំនួន ដែលត្រូវបានបញ្ចូលទៅក្នុងគណនី TikTok របស់គាត់។
នៅក្នុងវីដេអូនៃ គ្រាចុងក្រោយរបស់គាត់ Mohammad នៅតែបន្តនិយាយកំប្លែងអំពីក្រុមនេះ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ បណ្តាលឱ្យអ្នកប្រយុទ្ធតាលីបង់ នៅខាងស្តាំគាត់ចាប់ផ្តើមទះ កំផ្លៀងគាត់ពេញផ្ទៃមុខ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
