ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយឆ្លើយតបតាមសំណើ របស់ប្រជាពលរដ្ឋយើង ដែលមានបំណងវិល ត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ និងជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នា មកពីតំបន់ផ្សេងៗ ក្នុងប្រទេស សរុបចំនួន ២៦៤នាក់ ទៅកម្ពុជាវិញ តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពជា ទទួលនិងចាត់ការ តាមនិតិវិធីសុខាភិបាល ។