វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ហរដ្ឋអាមេរិកកំពុងឈានដល់ការកំណត់ពេលវេលានៅថ្ងៃទី៣១ ខែសីហា សម្រាប់ការជម្លៀសខ្លួនកងទ័ព បើទោះបីជាមានការអំពាវនាវ ពីមុនពីសម្ព័ន្ធមិត្តសម្រាប់ការពន្យារពេលក៏ដោយ។
លោកបានថ្លែងថា “កាន់តែឆាប់ យើងបញ្ចប់កាន់តែល្អ” ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា កងទ័ពអាមេរិកខ្លះត្រូវបានដកចេញវិញរួចហើយ ទោះបីការជម្លៀសមិនប៉ះពាល់ក៏ដោយ ។
ក្រុមមនុស្សតិចបំផុតចំនួន៧០.៧០០នាក់ត្រូវបានគេដឹកតាមយន្តហោះពីទីក្រុងកាប៊ុលដែលបានធ្លាក់ក្នុងកណ្តាប់ដៃទៅក្រុមតាលីបង់កាលពី៩ថ្ងៃមុន ។
ក្រុមសកម្មប្រយុទ្ធបានប្រឆាំងរាល់ការពន្យារពេលដល់ថ្ងៃផុតកំណត់នៃការជម្លៀសខ្លួន ។
លោកប្រធានាធិបតី បៃដិន បានថ្លែងថា “តាលីបង់បាននឹងកំពុងចាត់វិធានការដើម្បីជួយប្រជាជនយើងចេញ” ដោយបានបន្ថែមថា សហគមន៍អន្តរជាតិនឹងវិនិច្ឆ័យតាលីបង់ដោយផ្អែកលើសកម្មភាពរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា