Covid-19

វៀតណាមស្នើ WHO បន្ថែមវ៉ាក់សាំង ខណៈស្ថានភាព ក្នុងប្រទេស កាន់តែដុនដាប

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីរបស់ ប្រទេសវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការដាក់លិខិត មួយរួចហើយទៅកាន់ អង្គការសុខភាពពិភពលោក WHO ក្នុងការបង្កើនចំនួននិងដាក់វៀតណាម ជាប្រទេសអទិភាពសម្រាប់ កម្មវិធីចែកចាយវ៉ាក់សាំង COVAX ។

វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសក្នុងតំបន់អាស៊ី ដែលមានអត្រាចាក់វ៉ាក់សាំង ជូនពលរដ្ឋយ៉ឺតយ៉ាវជាងគេពោលគឺ បានត្រឹមតែ២ភាគរយប៉ុណ្ណោះ ធៀបទៅនឹងពលរដ្ឋរបស់ខ្លួន សរុបដែល មានរហូតទៅដល់ ៩៨លាននាក់។

គួរឲ្យដឹងដែរថា ប្រទេសវៀតណាមកាលពីឆ្នាំទៅ គឺជាប្រទេសដែលអាចគ្រប់គ្រង ស្ថានភាពកូវីដបានល្អជាងគេបំផុត ប៉ុន្តែគិតចាប់តាំងតែពីខែមេសាមក វិរុសកូវីដពូជថ្មីដេលតា បានវាយប្រហារមកលើប្រទេសនេះ ជាពិសេសក្រុងហូជីមិញយ៉ាងខ្លាំងក្លា ហើយគិតចាប់ពីខែឧសភាមក ចំនួននៃអ្នកឆ្លងថ្មីដល់ទៅ ៣៧ម៉ឺននាក់ ហើយចំនួននៃអ្នកឆ្លងបានកើនឡើងលើសពី ១ម៉ឺននាក់ ក្នុងមួយថ្ងៃបំបែកកំណត់ត្រា ហើយសម្រាប់ខែសីហានេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top