ព័ត៌មានអន្តរជាតិ

រូម៉ានី បញ្ជូនយោធា ទៅជួយជន្លៀស ពលរដ្ឋអាហ្គានីស្ថាន

បរទេស៖ តុលាកំពូលនៃក្រសួងការពារជាតិ នៃប្រទេសរូម៉ានី កាលពីថ្ងៃពុធបានប្រកាស សម្រេចចិត្តក្នុងការបញ្ជូន យោធារបស់ខ្លួនប្រមាណជា ២០០នាក់ ដើម្បីទៅចូលរួមក្នុង បេសកកម្មជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការងារ ឲ្យអង្គការណាតូឲ្យ
ចេញពីប្រទេសនេះ។

មន្ត្រីជាន់ខ្ពស់របស់រូម៉ានី បានបញ្ជាក់ថា ប្រតិបត្តិការរបស់អង្គការណាតូ នៅពេលនេះគឺចំពោះមុខ ធ្វើយ៉ាងណាជន្លៀស ពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការឲ្យខ្លួន នោះអាចទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសគុយវ៉ែត និងកាតាជាមុនសិន និងបន្ទាប់មកគឺស្វែងរកកន្លែងស្នាក់
នៅអចិន្ត្រៃយ៍ឲ្យពួកគេ នៅតាមតំបន់ជំរុំដែលរៀបចំ ដោយបណ្តាប្រទេសម្ព័ន្ធមិត្ត។

គួរឲ្យដឹងដែរថា ប្រទេសរូម៉ានីគឺជាផ្នែកមួយ នៃបេសកកម្មរបស់អង្គការណាតូ នៅក្នុងប្រទេសអាហ្គានីស្ថាន គិតចាប់តាំងតែពីឆ្នាំ២០០២ មកម្ល៉េះ ហើយរយៈពេលជាច្រើនមកនេះ យោធារបស់ខ្លួន ២៧នាក់ ហើយដែលបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធនេះ និងប្រមាណជា ២០០នាក់ទៀតរងរបួស ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top