ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ តាមដីកា ពីបទកាប់ទម្លុះទម្លាយ មានស្ថានទម្ងន់ទោស!

ពោធិ៍សាត់៖ ជនជាប់ម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្ថិ៍រដ្ឋបាលរលាប ចាប់ខ្លួនតាមដីកាបង្គាប់ អោយចាប់ខ្លួនលេខ១៤១/១៧ចខចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់។

នាយប៉ុស្ថិ៍នគរបាលរដ្ឋបាលរលាប បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះថា ជនជាប់ចោទដែលសមត្ថកិច្ច របស់លោកចាប់ខ្លួនតាមដីកាបង្គាប់ អោយចាប់ខ្លួននោះ គឺប្រព្រឹត្តិឡើងកាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ នៅផ្ទះរបស់ជនជាប់ចោទ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈដែលជនជាប់ឈ្មោះ មួន ប៊ុនសង់ ភេទប្រុស អាយុ ១៨ ឆ្នាំរូបនេះ ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារកំណត់រយៈពេល ៤ឆ្នាំពីបទកាប់ទម្លុះទម្លាយមានស្ថានទម្ងន់ទោស តាមអំណាចសាលក្រមលេខ ១១៩កចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូង ខេត្តពោធិ៍សាត់។

នាយប៉ុស្តិ៍ដដែល ក៍បានបន្តអោយដឹងទៀតថា ក្រោយការចាប់ខ្លួនជនជាប់ចោទ ត្រូវបានបញ្ជូនភ្លាមៗមកកាន់ អធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ដើម្បីសួរនំា និងបញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្តពោធិ៍ សាត់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ៕

To Top