ព័ត៌មានជាតិ

ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្ដីដាច់ចិត្ត ទាញកាំបិតកាប់សម្លាប់ប្រពន្ធ រួចរត់គេចខ្លួនបាត់ស្រមោល

ពោធិ៍សាត់៖ ស្រី្តជាប្រពន្ធម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៍ ដោយសារប្តីកំណាចចិត្តអប្រិយ ហ៊ានយកកាំបិតផ្គាក់កាប់ប្រល័យជីវិត ប្រពន្ធបណ្តាលអោយស្លាប់ ក្នុងថ្លុកឈាមព្រោះតែរឿងប្រច័ណ្ឌ ឥតព្រំដែនលាយឡំ និងស្រវឹងស្រាឡើងជោគខ្លួនផងដែរ ។

ហេតុការណ៍ប្តីជា មន្ត្រីនគរបាលនៅអង្គភាពវរៈនគរបាល ការពារព្រំដែនគោកលេខ៨២៥ យកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធខ្លួន បណ្តាលអោយស្លាប់រួចបំណង លើកកាំបិតយាកាប់ទៅលើ ម្តាយក្មេកទៀតនោះ បានកើតឡើងកាលពីវេលាម៉ោង ១៩៖៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅនឹងរោងស្នាក់នៅ ក្នុងបរិវេនទីបញ្ជាការវរៈ ការពារព្រំដែនគោកលេខ៨២៥ ដែលប្តីប្រពន្ធទាំងពីរស្នាក់នៅ ។

បើតាមរបាយការណ៍របស់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ បានអោយដឹងថា ស្រ្តីជាប្រពន្ធរងគ្រោះមានឈ្មោះឈន ជីវ័ន្ត ភេទស្រីអាយុ ២០ឆ្នាំ ស្នាក់នៅជាមួយប្តី ក្នុងរោងបរិវេនទីបញ្ជាការ វរៈការពារព្រំដែនគោកលេខ៨២៥ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ចំណែកប្តីកំណាចចិត្តអប្រិយមានឈ្មោះ អ៊ឹម ផល្លី ហៅតឿភេទប្រុសអាយុ ៤២ឆ្នាំ មុខរបរជាមន្ត្រីនគរបាល វរៈការពារព្រំដែនគោក ៨២៥។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ចំពោះករណីឃាតកម្មប្តី កាប់ប្រពន្ធបណ្តាលអោយស្លាប់នោះ សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួន ជនដៃដល់ដើម្បីយកផ្តន្ទាទោស ទៅតាមផ្លូវចាប់ ៕

To Top